តើយើងអាចជួយអ្នកដោយរបៀបណា?
ស្វែងរកសំណួរដែលបានសួរជាញឹកញាប់ឬទាក់ទងមកយើងខ្ញុំ
ការប្តូរទំនិញ
-
ទំនិញដែលទិញហើយតើអាចប្តូរយកលុយវិញបានទេ?
រាល់ទំនិញដែលទិញហើយមិនអាចប្តូរយកលុយវិញបានទេ តែលោកអ្នកអាចធ្វើការប្តូរយកទំនិញណាមួយក្នុងហាង ហើយសម្រាប់ការទូទាត់នឹងអនុវត្តន៍តាមតម្លៃនៃការប្តូរ ដើម្បីធ្វើការប្តូរសូមទាក់ទងទៅហាងដោយផ្ទាល់ ឬ ទូរស័ព្ទទៅផ្នែកសេវាអតិថិជន។
ការដឹកជញ្ជូន
-
តើខ្ញុំត្រូវចំណាយប៉ុន្មានសម្រាប់ការដឹកជញ្ជូន?
សម្រាប់អតិថិជននៅភ្នំពេញ៖
ប្រសិនបើអតិថិជនទិញចាប់ពី៣០ដុល្លាឡើងទៅ លោកអ្នកនឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃ បើមិនដូច្នោះទេ លោកអ្នកតម្រូវអោយបង់ប្រាក់១,៥ដុល្លាសម្រាប់ការដឹកជញ្ជូន។សម្រាប់អតិថិជននៅតាមខេត្ត៖
ប្រសិនបើអតិថិជនទិញចាប់ពី៣០ដុល្លាឡើងទៅ លោកអ្នកនឹងទទួលបានការដឹកជញ្ជូនទៅកាន់បេនឡានដោយឥតគិតថ្លៃ ហើយសម្រាប់ថ្លៃរថយន្តឈ្មួលគឺជាការទទួលខុសត្រូវរបស់អតិថិជន។
ការទូទាត់ប្រាក់
-
របៀបទូទាត់ប្រាក់
បេប៊ីវើលផ្តល់នូវភាពងាយស្រួលក្នុងការទូទាត់ប្រាក់តាមរយៈវិធីសាស្រ្តពីរដែលងាយស្រួល មួយគឺផ្ទេរប្រាក់ដោយផ្ទាល់ទៅកាន់គណនីធនាគាររបស់បេប៊ីវើលដូចជា ABA និង Wing មួយទៀតគឺទូទាត់ប្រាក់ពេលទំនិញត្រូវបានដឹកទៅជូនអតិថិជនរួចរាល់៕
-
របៀបស្វែងរកលេខសំគាល់ប្រតិបត្តិការណ៍ធនាគារ
បន្ទាប់ពីផ្ទេរប្រាក់តាមរយៈ ABA ឬ Wing លោកអ្នកនឹងទទួលបានរបាយការណ៍ពីធនាគារ ដូច្នេះអ្វីដែលត្រូវធ្វើគឺចូលទៅពិនិត្យរបាយការណ៍តាមរយៈទូរស័ព្ទដៃ រួចហើយបញ្ចូលលេខសំគាល់ប្រត្តិបត្តិការណ៍ដើម្បីបន្តរការទូទាត់ប្រាក់។
សូមអានអត្ថបទនេះ សម្រាប់ព័ត៌មានបន្ថែម៕
សមតុល្យពិន្ទុ
-
តើធ្វើដូចម្តេចទើបទទួលបានការសន្សំពិន្ទុ?
ការសន្សំពិន្ទុជាមួយបេប៊ីវើល លោកអ្នកមិនចាំបាច់ធ្វើអ្វីទាំងអស់ដោយគ្រាន់តែទិញផលិតផលពីបេប៊ីវើលជាធម្មតា រាល់ការទិញរហូតដល់៣០០ដុល្លា លោកអ្នកនឹងទទួលបាន១ដុល្លាដោយស្វ័យប្រវត្តិ៕
-
តើខ្ញុំត្រូវទូទាត់ពិន្ទុរបស់ខ្ញុំយ៉ាងដូចម្តេច?
អ្នកអាចធ្វើការទូទាត់ពិន្ទុរបស់លោកអ្នកបានតាមរយៈការទិញឥវ៉ាន់ផ្សេងៗដែលមានក្នុងហាងបេប៊ីវើល៕
-
តើខ្ញុំអាចដឹងពីពិន្ទុរបស់ខ្ញុំយ៉ាងដូចម្តេច?
អ្នកអាចធ្វើការត្រួតពិនិត្យពិន្ទុរបស់លោកអ្នកបានដោយគ្រាន់តែ ចូលគណនី បេប៊ីវើលរបស់លោកអ្នក បន្ទាប់មកនឹងឃើញពិន្ទុដែលបង្ហាញក្នុងទំព័រព័ត៌មានសង្ខេប៕
ការបញ្ជាទិញ
-
របៀបផ្លាស់ប្តូរ ឬលុបចោលការបញ្ជាទិញ
ដើម្បីឲ្យប្រាកដថាយើងអាចដឹកជញ្ជូនទំនិញរបស់អ្នកទាន់ពេល ក្រុមការងាររបស់យើងនឹងចាប់ផ្តើមរៀបចំទំនិញប្រហែល១ម៉ោងបន្ទាប់ពីការបញ្ជាទិញ ដូច្នេះលោកអ្នកមិនអាចធ្វើការកែប្រែបានទេបន្ទាប់ពីការរៀបចំរួច៕
-
តើខ្ញុំអាចទៅយកឥវ៉ាន់ដោយផ្ទាល់នៅហាងបានទេ?
ប្រាកដជាបាន អ្នកអាចទៅយកឥវ៉ាន់របស់អ្នកដោយផ្ទាល់នៅហាងបន្ទាប់ពីធ្វើការបញ្ជាទិញរួចយ៉ាងហោចណាស់១ម៉ោង ឬលោកអ្នកអាចទូរស័ព្ទមកកាន់ ក្រុមការងារ របស់យើងនោះពួកគេនឹងរៀបចំជូនអ្នក៕
-
តើខ្ញុំអាចតាមដានការបញ្ជាទិញរបស់ខ្ញុំយ៉ាងដូចម្តេច?
អ្នកអាចធ្វើការតាមដានការបញ្ជាទិញរបស់លោកអ្នកបានដោយចូលក្នុង គណនី របស់លោកអ្នក ហើយចុចលើពាក្យ ការបញ្ជាទិញ បន្ទាប់មកចុចលើការបញ្ជាទិញណាមួយដែលលោកអ្នកចង់តាមដាន៕
-
តើពាក្យសំគាល់លើការបញ្ជាទិញរបស់ខ្ញុំមានន័យដូចម្តេច?
On-hold: ពេលអ្នកធ្វើការបញ្ជាទិញដោយការផ្ទេរលុយចូលគណនីរបស់បេប៊ីវើល វាមានន័យថាការបញ្ជាទិញរបស់អ្នកត្រូវបានទទួល
Processing: មានន័យថាការបញ្ជាទិញរបស់អ្នកបានទទួល ហើយបានរៀបចំដើម្បីដឹកជញ្ជូន
Cancelled: មានន័យថាការបញ្ជាទិញរបស់លោកអ្នកត្រូវបានលុបចោល
Completed: មានន័យថាការបញ្ជាទិញរបស់លោកអ្នកត្រូវបានដឹកជញ្ជូន និងបានបញ្ចប់ -
ប្រវត្តិនៃការបញ្ជាទិញរបស់អ្នក
ប្រសិនបើលោកអ្នកចង់ត្រួតពិនិត្យមើលប្រវត្តិនៃការបញ្ជាទិញ លោកអ្នកគ្រាន់ចូលក្នុង គណនី រួចហើយចុចលើពាក្យថា “បញ្ជាទិញ” នោះលោកអ្នកនឹងបានឃើញតារាងនៃការបញ្ជាទិញរបស់លោកអ្នកកន្លងមក៕
អំពីគណនីរបស់អ្នក
-
របៀបបង្កើតគណនីបេប៊ីវើល
ការបង្កើតគណនីបេប៊ីវើលគឺមានលក្ខណៈងាយស្រួលដោយគ្រាន់តែចុចលើ “គណនីរបស់ខ្ញុំ” (ក្នុងកុំព្យូទ័រ) ឬ រូបមនុស្ស (ក្នុងទូរស័ព្ទ) នៅជួរខាងលើផ្នែកខាងស្តាំ រួចហើយចុចលើថេប “ចុះឈ្មោះ” បន្ទាប់មកធ្វើការបញ្ចូលនូវព័ត៌មានដែលចាំបាច់ ហើយចុចលើប៊ូតុង “ចុះឈ្មោះ”។
លោកអ្នកនឹងទទួលបានសារអំពីលេខកូដក្នុងទូរស័ព្ទដៃរបស់អ្នក ជាចុងក្រោយលោកអ្នកគ្រាន់តែបញ្ចូលលេខកូដនោះដើម្បីឲ្យគណនីដំណើរការជាការស្រេច៕
-
ហេតុអ្វីត្រូវការគណនីបេប៊ីវើល?
ដើម្បីធ្វើការបញ្ជាទិញលើគេហទំព័របេប៊ីវើល លោកអ្នកគឺតម្រូវអោយមានគណនីផ្ទាល់ខ្លួនមួយ ហើយរាល់ការបញ្ជាទិញគឺតម្រូវអោយលោកអ្នកចូលក្នុងគណនីជាមុនសិន។
នៅក្នុងគណនីរបស់លោកអ្នកនឹងមានព័ត៌មានជាច្រើនដូចជា ព័ត៌មានសង្ខេប ការបញ្ជាទិញ អាសយដ្ឋាន និងព័ត៌មានលម្អិតរបស់អ្នក៕
-
របៀបកំណត់ពាក្យសម្ងាត់ឡើងវិញ
ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់ នោះមិនចាំបាច់បារម្មណ៍ទេ ព្រោះលោកអ្នកអាចធ្វើការកំណត់ពាក្យសម្ងាត់ឡើងវិញបានដោយគ្រាន់តែចុចលើពាក្យ “ភ្លេចពាក្យសម្ងាត់?” រួចហើយបញ្ចូលលេខទូរស័ព្ទដែលលោកអ្នកបានប្រើដើម្បីបង្កើតគណនី។
លោកអ្នកនឹងទទួលបានសារអំពីលេខកូដក្នុងទូរស័ព្ទដៃរបស់អ្នក ជាចុងក្រោយលោកអ្នកគ្រាន់តែបញ្ចូលលេខកូដនោះដើម្បីកំណត់ពាក្យសម្ងាត់ថ្មីជាការស្រេច៕
-
របៀបកែអាសយដ្ឋានរបស់អ្នក
ប្រសិនបើលោកអ្នកចង់កែប្រែអាសយដ្ឋានរបស់លោកអ្នកដូចជាអាសយដ្ឋានសម្រាប់ដឹកជញ្ជូន ឬអាសយដ្ឋានចេញវិក័យប័ត្រ នោះលោកអ្នកគ្រាន់តែចូលក្នុងគណនីហើយចុចលើពាក្យ “អាសយដ្ឋាន”។
ក្នុងករណីលោកអ្នកចង់កែប្រែអាសយដ្ឋានក្នុងវិក័យប័ត្រដែលបានបញ្ជាទិញកន្លងមក លោកអ្នកគ្រាន់តែ ទូរស័ព្ទ ទៅកាន់ផ្នែកសេវាអតិថិជន នោះពួកគេនឹងរៀបចំជូនអ្នក៕
-
របៀបកែព័ត៌មានលម្អិតរបស់អ្នក
ប្រសិនបើលោកអ្នកចង់កែប្រែព័ត៌មានលម្អិត នោះលោកអ្នកគ្រាន់តែចូលក្នុងគណនីហើយចុចលើពាក្យ “ព័ត៌មានលម្អិតអំពីគណនី”។